ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
1 វិច្ឆិកា 2026
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(អ.ន.ក.) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ អ.ន.ក.ថ្នាក់កណ្តាល ដឹកនាំដោយលោកជំទាវ គឹម ច័ន្ទសុលីណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបេឡាមរណសង្គ្រោះ និង ការទទួលមរណភាពរបស់អតីតយុទ្ធជនដែលជាសមាជិក អ.ន.ក.ខេត្តព្រះវិហារ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់មូលនិធិជាតិជំនួយសង្គម(ម.ជ.ជ.), ថ្នាក់កណ្តាល និងសាខា ម.ជ.ជ.ខេត្ត, ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ខេត្ត, ក្រុង និង ស្រុកពាក់ព័ន្ធ៕
1 វិច្ឆិកា 2026
23 កញ្ញា 2026
20 កញ្ញា 2026