ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

1 វិច្ឆិកា 2026
1 នាទីអាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញត្រួតពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមខ្នងផ្ទះ នៅប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម កោតសរសើរដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារបានខិតខំរៀបចំជីវភាពរស់នៅយ៉ាងល្អប្រសើរ ហើយដំណាំដាំដុះទទួលបានផលយ៉ាងល្អប្រសើរជុំវិញផ្ទះដីឡូត៍របស់ខ្លួន។

តាមរយៈការរៀបចំជីវភាពប្រសើរនេះ ឯកឧត្តម គន់ គីម កត់សម្គាល់ឃើញថា សកម្មភាពក្នុងជីវភាពប្រចាំថ្ងៃជាការជួយបង្កើនប្រាក់ចំណូលបន្ថែមពីលើប្រាក់សោធន និងការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំ អ.ន.ក.ខេ្ត ត្រូវសម្របសម្រួលក្នុងការប្រមូលផលដំណាំរបស់អតីតយុទ្ធជនតាមខ្នងផ្ទះ ដើម្បីគាំទ្រ និងលើកទឹកចិត្ត ចំពោះកសិកម្មរបស់អតីតយុទ្ធជន សំដៅពង្រីកប្រាក់ចំណូលថែមទៀតដល់គ្រួសារអតីតយុទ្ធជនផងដែរ៕

ចែករំលែកអត្ថបទនេះ