ឯកឧត្តម គន់ គីម ផ្ញើសាររំលែកមរណទុក្ខ ជូន ឯកឧត្តម អ៊ាង សុផល្លែត ចំពោះមរណភាពម្តាយបង្កើត
18 កញ្ញា 2026
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរសាទរយ៉ាងក្រៃលែង នៅក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលតែងតែខិតខំយកអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាងក្នុងការរំដោះជាតិមាតុភូមិ និងប្រជាជន នាំមកនូវសុខសន្តិភាពពេញលេញតាមរយៈ នយោបាយ ឈ្នះ ឈ្នះ ដោយធានានូវស្ថិរភាពនយោបាយ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយ ភាពក្រីក្រ និងការអភិវឌ្ឍលើគ្រប់វិស័យ៕
18 កញ្ញា 2026
6 មីនា 2026
5 កុម្ភៈ 2026