ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
1 វិច្ឆិកា 2026
នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះពិនិត្យវឌ្ឍនភាពក្រុមការងារសាងសង់ផ្ទះ និងការស្ថាបនាផ្លូវដោយកងវិស្វកម្មតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តម គន់ គីម បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ ដែលបានខិតខំជំរុញការសាងសង់ឱ្យស្របតាមស្តង់ដារ និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។
សកម្មភាពនៃដំណើរការសាងសង់ផ្ទះគ្រោងចំនួនជាង៦០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជននេះ នឹងត្រូវរាជរដ្ឋាភិបាលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន៕
1 វិច្ឆិកា 2026
23 កញ្ញា 2026
20 កញ្ញា 2026