ឯកឧត្តម គង់ កន្នារតន៍ ដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពសាងសង់ផ្ទះបណ្តោះអាសន្ន ដំណាក់កាលទី២ ជូនប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ
21 កក្កដា 2026
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងដោះស្រាយតម្រូវការចាំបាច់នានាជូនអតីតយុទ្ធជន និងនិវត្តជន ដែលកំពុងរស់នៅក្នុងភូមិគោករកា (ឃុំដូនបារ) និងភូមិព្រៃសិន (ឃុំឆ្នាល់មាន់) ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នាឱកាសនោះ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាអនុប្រធាន អ.ន.ក. ខេត្តបាត់ដំបង បានរាយការណ៍អំពីសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈម និងតម្រូវការចាំបាច់នានា ដែលអតីតយុទ្ធជន និងនិវត្តជនកំពុងជួបប្រទះ ដើម្បីស្នើសុំការអន្តរាគមន៍ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
បន្ទាប់ពីស្តាប់ និងពិនិត្យរបាយការណ៍របស់អនុប្រធាន អ.ន.ក.ខេត្ត រួច ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ ចុះស្វែងយល់ពីសុខទុក្ខ និងដោះស្រាយជីវភាពប្រចាំថ្ងៃជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ ឯកឧត្តមបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខុមាលភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសសមាជិកដែលមានពិការភាព។
ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង ឯកឧត្តម គន់ គីម បានស្នើរ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំពាក់ព័ន្ធចូលរួមដោះស្រាយរួមមាន៖
-ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ៖ ជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត (សហការជាមួយរដ្ឋាករទឹកខេត្ត) ដល់តាមខ្នងផ្ទះ ព្រមទាំងស្នើឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រៀបចំដាក់លូរំដោះទឹក ដើម្បីការពារការលិចលង់ក្នុងរដូវវស្សា និងសម្រួលដល់ការធ្វើដំណើរ។
-សេវាសុខាភិបាល៖ ចាត់តាំងក្រុមគ្រូពេទ្យឱ្យចុះប្រចាំការនៅតាមភូមិអតីតយុទ្ធជន ដើម្បីពិនិត្យសុខភាពជាប្រចាំ និងជួយអន្តរាគមន៍បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ឬខេត្តឱ្យបានទាន់ពេលវេលា។
-ការផ្តល់ដីសម្បទានសង្គមកិច្ច៖ រៀបចំផែនការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ធ្វើកសិកម្ម ១ហិកតា ក្នុងមួយគ្រួសារ ព្រមទាំងផ្តល់កូនពូជស្វាយចន្ទី ជូនដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជនជាង ៥០០គ្រួសារ ក្នុងឃុំឆ្នាល់មាន់ និងឃុំដូនបារ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការរៀបចំដីសម្បទានសង្គមកិច្ច និងការលើកកម្ពស់សុខុមាលភាព គឺជាកិច្ចការអាទិភាពចម្បងរបស់សមាគម ក្នុងគោលបំណងជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង បន្ថែមលើប្រាក់សោធនដែលទទួលបានជាប្រចាំខែ៕
21 កក្កដា 2026
18 កក្កដា 2026
18 កក្កដា 2026