ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន

ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន

22 សីហា 2026
1 នាទីអាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទទួលថវិកាឧបត្ថម្ភពីលោក ហូ សេរី និងលោកស្រី ហ៊ូ កុសុម ជាអណិកជនរស់នៅសហរដ្ឋអាមេរិក សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តម គន់ គីម សូមថ្លែងអំណរគុណចំពោះសមានចិត្តសប្បុរសរបស់លោក ហូ សេរី និងលោកស្រី ហ៊ូ កុសុម ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជនពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន៕

ចែករំលែកអត្ថបទនេះ