ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន
26 តុលា 2026
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារប្រជុំប្រចាំខែ នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី បានជំរុញដល់ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បន្តគិតគូរយកចិត្តទុកដាក់ និងពង្រឹងការឧបត្ថម្ភគាំទ្រដល់គ្រួសារសពអតីតយុទ្ធជន ដែលជាកិច្ចការចម្បងក្នុងការដោះស្រាយឱ្យបានលឿន ដេីម្បីធានាថាគ្រួសារសពអតីតយុទ្ធជន និងនិវត្តន៍ជនទទួលបានប្រាក់ឧបត្ថម្ភធ្វើបុណ្យសព និងរបបផ្សេងៗតាមច្បាប់កំណត់បានទាន់ពេលវេលា និងគ្រប់ចំនួន ពិសេសបញ្ជាក់ពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព ព្រមទាំងការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជនដើម្បីជាតិមាតុភូមិ។
ជាងនេះទៅទៀត ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ក្រុមការងារ ពិសេសក្រុមការងារអធិការកិច្ច រាល់ពាក្យស្នើសុំចូលជាសមាជិក ស្នេីសុំដី និងផ្ទះ ត្រូវចុះពិនិត្យឱ្យដល់មូលដ្ឋាន ធ្វេីរបាយការណ៍មក អ.ន.ក.ខេត្ត ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យវាយតម្លៃទៅលើការស្នើសុំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានដាក់ពាក្យស្នេីសុំឱ្យបានលឿន។
បន្ថែមលើសពីនេះ ក្រុមការងារ អ.ន.ក.ខេត្ត បន្តចុះសួរសុខទុក្ខបងប្អូនអតីយុទ្ធជន គ្រួសារសពអតីតយុទ្ធ និងនិវត្តន៍ ជន ដែលជួបបញ្ហាខ្វះខាត ដេីម្បីធ្វេីការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវពន្យាពេលឡេីយ ដោយត្រូវដោះស្រាយបន្ទាន់ទៅតាមលទ្ធភាពដែលក្រុមការងារនៅមូលដ្ឋានមាន។
សូមបញ្ជាក់ថា គិតចាប់ខែមករា រហូតមកដល់ថ្ងៃទី១៣ ខែតុលានេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជាសមាជិកសរុបចំនួន១៤៣សព៕
26 តុលា 2026
13 តុលា 2026
9 តុលា 2026