ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
1 វិច្ឆិកា 2026
ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធាន អ.ន.ក.ខេត្ត នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំសមាជិក អ.ន.ក.ខេត្តកណ្តាល ចំនួន៥០គ្រួសារ ចុះទៅពិនិត្យផ្ទះ និងទីតាំងដីឡូតិ៍ដោយផ្ទាល់ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលរាជរដ្ឋាភិបាលរៀបចំជូនតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្ទាប់ពីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ កាលពីពេលថ្មីៗកន្លងទៅនេះ។
ផ្ទះថ្មី និងដីឡូតិ៍ដែលផ្ដល់ជូននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម និងជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជនណាដែលមានជីវភាពលំបាកខ្វះខាត ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ ព្រមទាំងដើម្បីតបស្នងនូវគុណបំណាច់ដែលអតីតយុទ្ធជន និងនិវត្តជនធ្លាប់តស៊ូក្នុងបុព្វហេតុជាតិ មាតុភូមិ នាពេលកន្លងទៅ៕
1 វិច្ឆិកា 2026
23 កញ្ញា 2026
20 កញ្ញា 2026