លោកជំទាវ ឈី វ៉ា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកអំណោយ ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសមាជិក អ.ន.ក.

លោកជំទាវ ឈី វ៉ា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកអំណោយ ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសមាជិក អ.ន.ក.

19 តុលា 2026
1 នាទីអាន

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ .ន.ក. ខេត្តកោះកុង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំអនុប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្ត ក្រុមលេខាធិការដ្ឋាន អ.ន.ក. ខេត្ត ប្រធាន អនុប្រធានគណកម្មាធិការ អ.ន.ក. ក្រុងខេមរភូមិន្ទ និងប្រធាន អនុប្រធាន សាខា អ.ន.ក ស្មាច់មានជ័យ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកអំណោយ ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក អ.ន.ក. ឈ្មោះ រស់ សុខឿន មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងឱកាសនោះដែលលោកជំទាវប្រធាន អ.ន.ក. ក៏បាននាំយកអំណោយមនុស្សធម៌ដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជអាណាចក្រ កម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ អង្ករ៥០គីឡូក្រាម, មីចំនួន១កេសតូច, ទឹកត្រីចំនួន ១កេសតូច និងទឹកស៊ីអ៊ីវ ចំនួន១កេសតូច, ថវិកា ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានកិត្តិយស អ.ន.ក. ស្រុកមណ្ឌលសីមាបានឧបត្ថម្ភថវិកាចំនួន៤០ម៉ឺនរៀល, ថវិកា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឧបត្ថម្ភថវិកាចំនួន ៥លានរៀល, លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ ន ក ខេត្តឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល និងថវិកាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុងបានឧបត្ថម្ភថវិកាចំនួន ៣លានរៀល៕

ចែករំលែកអត្ថបទនេះ