មូលនិធិជាតិជំនួយសង្គម ប្រកាសពីការ​បើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែកក្កដា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុង​បន្ទុក

មូលនិធិជាតិជំនួយសង្គម ប្រកាសពីការ​បើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែកក្កដា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុង​បន្ទុក

14 កក្កដា 2026
1 នាទីអាន

យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ចេញផ្សាយនៅ​ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្តីពី​ការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែកក្កដា ដើម្បីបើកផ្ដល់ជូន​អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកតាមរយៈប្រព័ន្ធធនាគារដៃគូបានប្រកាសជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុង​បន្ទុក ដែលមានអាសយដ្ឋាននៅ​រាជធានីភ្នំពេញ អាចទៅបើក​ប្រាក់សោធន​បាន​តាមប្រព័ន្ធធនាគារកាណាឌីយ៉ា នៅគ្រប់សាខារាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយក​ភ្ជាប់​មក​ជាមួយនូវសៀវភៅគណនីរបស់​ធនាគារកាណាឌីយ៉ា និងអត្តសញ្ញាណ​បណ្ណ​សញ្ជាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រី​រាជការ​ស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែល​មាន​អាសយដ្ឋាននៅតាមបណ្តាខេត្ត ទាំង២៤ អាចទៅបើកប្រាក់សោធនបាន​តាម​ប្រព័ន្ធធនាគារអេស៊ីលីដា នៅគ្រប់​សាខា​រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មក​ជាមួយនូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ឬកាតអេធីអឹម។

សេចក្តីជូនដំណឹងខាងលើក៏បានបញ្ជាក់ពីការបើកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រី​រាជការស៊ីវិល និងប្រាក់គោលនយោបាយ​ប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុក និង​កូនកំព្រា​របស់សពអតីតមន្ត្រីរាជការស៊ីវិល នឹងត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង-ស្រុក/ខណ្ឌ និង​សាខា​មូលនិធិជាតិជំនួយសង្គម រាជធានី-ខេត្ត។

ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការ​ស៊ីវិល មានជំងឺមិនអាចទៅបើកប្រាក់​សោធន​នៅធនាគារបាន ឬទទួលមរណ​ភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបាន​ទទួលសិទ្ធិបើកប្រាក់សោធន ប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 - 092 219 888 ផងដែរ៕

ចែករំលែកអត្ថបទនេះ