ឯកឧត្តម សរ សុពុត្រា អញ្ជើញប្រគល់ថវិការបបសន្តិសុខសង្គមជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជន ៥គ្រួសារ
7 តុលា 2026
នាព្រឹកថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឡូញ ឈាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្តប៉ៃលិន និងក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ប្រគល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់ឧបត្ថម្ភ និងប្រាក់បូជាសព សរុបចំនួន ២៦,២៩២,៨៦០រៀល ជូនគ្រួសារសពសមាជិកអ.ន.ក.ខេត្តប៉ៃលិន ចំនួន ០២គ្រួសារ៖
១-លោក ដេន ចិន្តា ត្រូវជាកូនសព លោកស្រី អម សារីម (អតីតយុទ្ធជនពិការ) រស់នៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ទទួលថវិកាចំនួន ១៩,៦០១,៥០០រៀល។
២-លោក តែម ទត់ ត្រូវជាក្មួយសព លោក ម៉ោង មឿន (និវត្តជន) រស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ទទួលថវិកាចំនួន ៦,៦៩១,៣៦០រៀល ៕
7 តុលា 2026
11 មីនា 2026
20 មករា 2026