សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី៖ និវត្តជនក្នុងវិស័យអប់រំជាង ២ម៉ឺន ៤ពាន់ នាក់ នៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយស្វ័យប្រវត្តិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី៖ និវត្តជនក្នុងវិស័យអប់រំជាង ២ម៉ឺន ៤ពាន់ នាក់ នៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយស្វ័យប្រវត្តិ

10 កក្កដា 2026
1 នាទីអាន

នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតែគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានប្រមាណ ២ម៉ឺន ៤ពាន់នាក់ លើកលែងតែគ្រូបង្រៀនសកម្ម ដែលមិនទាន់ចូលនិវត្តន៍។

សម្ដេចតេជោបានបញ្ជាក់ថា ក្រសួងអប់រំមានសមាគមក្នុងអង្គភាពខ្លួនហើយ គឺសមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.)  ប៉ុន្តែចំពោះមន្ត្រីរាជការចូលនិវត្តន៍ក្នុងវិស័យអប់រំទាំងអស់គឺនៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំចូលសមាជិក អ.ន.ក. នោះទេ។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា និវត្តជនក្នុងវិស័យអប់រំ ក្រៅពីទទួលបានអត្ថប្រយោជន៍ពី ស.ប.ស.ខ. ថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពី អ.ន.ក. ដូចសមាជិក អ.ន.ក.ផ្សេងៗ ទៀតដែរ។

ចែករំលែកអត្ថបទនេះ