អ.ន.ក.ថ្នាក់កណ្តាល ចុះត្រួតពិនិត្យការងារបេឡាមរណសង្រ្គោះ ក្នុងខេត្តព្រះវិហារ
29 ឧសភា 2026
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យពីការរស់នៅ និងការដាំដុះដំណាំរបស់អតីតយុទ្ធជន ដែលទើបចាប់ឆ្នោតទទួលបានផ្ទះដីឡូត៍ និងដីសម្បទានសង្គមកិច្ចកាលថ្មីៗនេះ នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជន ដែលបានរៀបចំផ្ទះដីឡូត៍យ៉ាងមានសោភ័ណភាព ព្រមទាំងបានចាប់ផ្តើមដាំដុះដំណាំហូបផ្លែជាបណ្តើរៗជុំវិញផ្ទះរបស់ខ្លួន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ភូមិអតីតយុទ្ធជនក្នុងទីតាំងខាងលើនេះ គឺជាផែនការបន្ទាប់ពីដំណើរការរៀបចំទទួលបានសមិទ្ធផល និងប្រសិទ្ធភាពជាបន្តបន្ទាប់ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ខេត្តពោធិ៍សាត់ ដែលបានលើកស្ទួយ និងកែប្រែជីវភាពរស់នៅជូនអតីតយុទ្ធជនជាច្រើនរយគ្រួសារឱ្យមានភាពប្រសើរជាងមុន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការធ្វើកសិកម្មដាំដុះដំណាំលើដីឡូត៍ និងដីកសិកម្មនេះ គឺជាផែនការសកម្មភាពគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋានជូនអតីតយុទ្ធជន និងនិវត្តជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍឆ្នាំ២០២៣-២០២៨ ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត។
ក្នុងនាមសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធណ និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម, ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទន្ទឹមនឹងរាជរដ្ឋាភិបាលតែងតែចាត់ទុកវីរភាពរបស់វីរកងទ័ព គឺជាយុទ្ធជនដែលមានគុណតម្លៃចំពោះជាតិ និងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានរៀបចំផែនការសកម្មភាព ដោយការចុះពិនិត្យផ្ទាល់ ក្នុងការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ដែលនេះជាបេសកកម្មចម្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អតីតយុទ្ធជនដែលទើបទទួលបានផ្ទះថ្មីត្រូវថែរក្សាឱ្យបានល្អ ដោយសារនេះគឺជាមរតកដ៏មានអត្ថន័យពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តរក្សាជាកេរ្ត៍ដំណែលដល់កូនចៅក្រុមគ្រួសាររបស់ខ្លួន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតពីរាជរដ្ឋាភិបាល៕
29 ឧសភា 2026
6 ឧសភា 2026
1 ឧសភា 2026