អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
13 កុម្ភៈ 2026
ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ព្រមទាំងលោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងជាប្រធានកិត្តិយសសមាគមថ្នាក់ស្រុក នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបន្ដចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន សរុបចំនួន១៣នាក់ ក្នុងស្រុកស្ទឹងត្រង់ ដែលមានជីវភាពក្រលំបាក នៅមុនឱកាសពិធីបុណ្យកាន់បិណ្ឌ- ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។
ក្នុងឱកាសនេះ គណៈកម្មាធិការស.អ.កខេត្តក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនមន្រ្តីនគរបាលជាតិ និងនិវត្តន៍ជននូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕
13 កុម្ភៈ 2026
13 មករា 2026
5 មករា 2026