អ.ន.ក.រាជធានីភ្នំពេញ នាំយកថវិកាឧបត្ថម្ភជូនសមាជិកចំនួន ១៥០នាក់តាមខ្នងផ្ទះ
18 ឧសភា 2026
ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តព្រះសីហនុ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំងសម្តេចធិបតី ហ៊ុនម៉ាណែត និងលោកជំទាវ ជូនគ្រួសារអតីតយុទ្ធជន ចំនួន ២០គ្រួសារ ដែលរស់នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
អំណោយដែលបានផ្ដល់ជូនខាងលើរួមមាន៖ ថវិកាចំនួន ១០មុឺនរៀល ,អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ , កន្ទេល ចំនួនមួយ , ឃិត ១កញ្ចប់ ,ក្រមា មុង ភួយ និងមាន់ ទា សរុបចំនួន ២០ក្បាល។
ជាមួយគ្នានោះ គណៈកម្មាធិការ អ.ន.ក ខេត្តព្រះសីហនុ ក៏បានចុះត្រួតពិនិត្យការងារអភិវឌ្ឍន៌ផ្លូវលំរបស់ក្រសួងអភិវឌ្ឍន៌ជនបទ ដែលកំពុងធ្វើលូមូល និងលូប្រអប់ ព្រមទាំងជួយដាំដំណាំ ជូនបងប្អូនអតីតយុទ្ធជនតាមខ្នងផ្ទះផងដែរ។
18 ឧសភា 2026
9 ឧសភា 2026
13 កុម្ភៈ 2026