ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
22 សីហា 2026
លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត ចុះសួរសុខទុក្ខនិងផ្សព្វផ្សាយ នារដូវភ្ជុំបិណ្ឌ ដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាក្រុងខេមរភូមិន្ទ ចូលរួមគាំទ្រ ជឿជាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ ។
ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកថ្មបាំង ដែលមានជីវភាពខ្វះខាតចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៥មុឺនរៀល អង្ករចំនួន ១បាវតូចស្មេី២០គីឡូក្រាម មីចំនួន១កេស និងឃីតចំនួន១កញ្ចប់។
22 សីហា 2026
13 កក្កដា 2026
10 កក្កដា 2026