សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងផ្ដល់ដល់សិស្សជាង១,២០០អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
17 មិថុនា 2026
អំណោយដ៏ថ្លៃថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលផ្ដល់ជូនតាមរយៈ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា បានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ២៣គ្រួសារ ដែលរស់នៅខេត្តកណ្តាល។
ពិធីប្រគល់អំណោយ បានប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលនា រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានផ្ដល់ជូនពីសំណាក់ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការនៃតំបន់ប្រតិបត្តិការសឹករងកណ្តាល មេបញ្ជាការរង នាយទាហាន ពលទាហាន និងអតីតយុទ្ធជន និងនិវត្តជនទាំង ២៣គ្រួសារ។
អំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគដែលប្រគល់ជូននេះរួមមាន៖ អង្ករ ២៥គីឡូក្រាម, មីជាតិម១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សារ៉ុង១, ក្រមា១ និងថវិកាចំនួន ៥ម៉ឺនរៀល៕
17 មិថុនា 2026
5 មិថុនា 2026
29 ឧសភា 2026