ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលទទួលគណៈប្រតិភូវិនិយោគចិនដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ
17 កក្កដា 2026
នារាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹកនាំក្រុមការងារសមាគម អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូ និងវិនិយោគិន ខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ៦០ក្រុមហ៊ុននៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ដំណើរទស្សនកិច្ចធុរកិច្ចរបស់ប្រតិភូ និងវិនិយោគិនខេត្តហ្គ័ងស៊ីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំដោយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ កម្មវិធីនេះគឺរៀបចំឡើងក្នុងគោលបំណង៖
-ឈ្វេងយល់អំពីតួនាទីសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ក្នុងការសម្របសម្រួល និងគាំទ្រដល់ធុរកិច្ចនិងការវិនិយោគនៅកម្ពុជា។
-ឈ្វេងយល់ពីបរិយាកាសអំណោយផលនៃកិច្ចការធុរកិច្ច និងវិនិយោគនៅកម្ពុជា។
-ឈ្វេងយល់ពីឱកាសវិនិយោគដ៏មានសក្តានុពលនៃធុរកិច្ច និងវិនិយោគនានាកម្ពុជា។
-ដាក់ចេញនូវឱកាសសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនានាដែលលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់អតីតយុទ្ធជន និងនិវត្តជន នៃប្រទេសទាំងពីរ។
គួរជម្រាបជូនដែរថា គណៈប្រតិភូ និងវិនិយោគិនចិនទាំង៦០ក្រុមហ៊ុន នឹងចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន នាព្រឹកស្អែក ដែលរៀបចំធ្វើនៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ៕
17 កក្កដា 2026
16 កក្កដា 2026
14 កក្កដា 2026