អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
13 កុម្ភៈ 2026
លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស.អ.ក. ខេត្តកោះកុង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្ត នាំយកលិខិតរំលែកទុក្ខ និងថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពនិវត្តជនមួយគ្រួសារ គឺគ្រួសារ លោក សួន នី ជាសមាជិក ស.អ.ក. ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារនៃសពនិវត្តជនខាងលើរួមមាន៖ អង្ករចំនួន២បាវតូចស្មេីរ៥០គីឡូក្រាម, មី ១កេសតូច, ទឹកត្រី ១កេស និងទឹកសុីអុីវ ១កេស។
ជាមួយគ្នានេះលោកក៏បាននាំយកអំណោយរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ដែលបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ព្រមទាំងថវិការបស់លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យដែលបានឧបត្ថម្ភថវិកាចំនួន១០មុឺនរៀលផងដែរ៕
13 កុម្ភៈ 2026
13 មករា 2026
5 មករា 2026