លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយ និងថវិកាសម្តេចបវរធិតី ហ៊ុន ម៉ាណែត ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយ និងថវិកាសម្តេចបវរធិតី ហ៊ុន ម៉ាណែត ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់

19 តុលា 2026
1 នាទីអាន

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានប្រចាំការ អ.ន.ក.ខេត្ត និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានដឹកនាំ កម្លាំងទាំងបីនាំយក អង្ករចំនួន ១០០គីឡូក្រាម, មី ០២កេស, ត្រីខ ០២យួរ, ទឹកត្រី ០២យួរ, ទឹកស៊ីអ៉ីវ ០២យួរ, មុង ២ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ចំនួន ០២គ្រួសារ (រស់នៅក្នុងផ្ទះតែមួយ) មានឈ្មោះ ឡេង ណន ភេទស្រី មានសមាជិកគ្រួសារ ០៥នាក់ និងឈ្មោះ ប៉ុយ សុចាន់ មានសមាជិកគ្រួសារ ០៧នាក់ ។ ដែលរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់នៅក្នុងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីម៉ោង ២១:០០នាទី កាលពីយប់មិញនេះ៕

ចែករំលែកអត្ថបទនេះ