លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយ និងថវិកាសម្តេចបវរធិតី ហ៊ុន ម៉ាណែត ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់
19 តុលា 2026
គណៈកម្មាធិការ អ.ន.ក. ស្រុកសំរោង ដឹកនាំដោយលោក កៅ វគ្គសែល អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក.ស្រុកសំរោង និងក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៤.០០០.០០០រៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារសព ឈ្មោះ មួន គឹមសន ភេទប្រុស មានទីលំនៅភូមិសំរោង ឃុំទ្រា ស្រុកសំរោង ។
ក្នុងឱកាសនោះដែរលោកអភិបាលស្រុក និងក្រុមការងារ ក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារនៃសព រួមមាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងទឹកបរិសុទ្ធ ១កេស ផងដែរ៕
19 តុលា 2026
2 តុលា 2026
20 កញ្ញា 2026