ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
2 មេសា 2026
ដំណើរទស្សនកិច្ចធុរកិច្ចនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៧-៣០ ខែមករា ឆ្នាំ២០២៦ នៃគណៈប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលដឹកនាំដោយ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម ទទួលបន្ទុកកិច្ចការធុរកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម បានបញ្ចប់ដោយភាពជោគជ័យ ដោយទទួលបានបទពិសោធន៍ការងារល្អៗ ព្រមទាំងគំនិតអាជីវកម្មថ្មីៗ ដែលអាចបង្កើតឱកាសវិនិយោគដ៏ប្រសើររវាងសមាគមអតីតយុទ្ធជននៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម និងគណៈប្រតិភូកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកឧកញ៉ា សារូឌីន ប៊ីន ហាជី អូម៉ា (DATUK SHARUDDIN BIN HJ OMAR) ប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងម៉ាឡេស៊ី និងឯកឧត្តម Dato’ Semaon bin Hj Marjuki អគ្គនាយក នៃអគ្គនាយកដ្ឋាននិវត្តជនម៉ាឡេស៊ី ព្រមទាំងបានជួបពិភាក្សា ការងារ ផ្លាស់ប្ដូរយោបល់ជាមួយបណ្ដាក្រុមហ៊ុន និងសហគ្រាស ព្រមទាំងម្ចាស់កសិដ្ឋានមួយចំនួន ដែលក្នុងនោះរួមមាន៖ កសិដ្ឋានចិញ្ចឹមគោទឹកដោះដែលស្ថិតនៅខេត្ត Johor ដែលជាកសិដ្ឋានដ៏ធំមានគោទឹកដោះប្រមាណ ៥០០០ក្បាល ត្រូវបានរៀបចំឡើងប្រកបដោយស្ដង់ដារកម្រិតខ្ពស់, ទស្សនកិច្ចនៅចំការកាហ្វេដែលដាំដុះដោយអតីតយុទ្ធជនម៉ាឡេស៊ី, និងសហគ្រាសផលិតកាហ្វេ, ក្រុមហ៊ុនផលិតគ្រឿងសម្អាង ព្រមទាំងក្រុមហ៊ុនទិញ-លក់អង្ករ ជាដើម។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ច អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម បានសម្លឹងមើលឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងសមាគមនៃប្រទេសទាំងពីរ ដើម្បីអាចបង្កើតឱកាសការងារ និងពង្រីកមុខរបរសម្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម ក៏បានថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា សារូឌីន ប៊ីន ហាជី អូម៉ា (DATUK SHARUDDIN BIN HJ OMAR) ប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលដំណើរទស្សនកិច្ចនេះបានយ៉ាងល្អប្រសើរ ព្រមទាំងសង្ឃឹមជឿជាក់ថាតាមរយៈទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីនឹងនៅតែបន្តប្រកៀកស្មាគ្នា គ្រប់កាលៈទេសៈ និងគ្រប់វិស័យ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការធុរកិច្ចដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមអនុប្រធានសមាគម អ្នកឧកញ៉ា ក៏បានអំពាវនាវដល់បណ្ដាវិនិយោគិនម៉ាឡេស៊ីឱ្យបន្តមកវិនិយោគនៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕
2 មេសា 2026
24 កុម្ភៈ 2026
22 កុម្ភៈ 2026