សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះអនុស្សរណៈយោគយល់ជាមួយសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះអនុស្សរណៈយោគយល់ជាមួយសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន

23 កក្កដា 2026
1 នាទីអាន

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងរឹតចំណងនៃកិច្ចសហការធុរកិច្ចជាមួយគ្នា បន្តជួយគាំទ្រគ្នាក្នុងស្មារតីជាភាតរភាព និងដើម្បីលើកកម្ពស់វិស័យអតីតយុទ្ធជននៃប្រទេសទាំងពីរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ៕

ចែករំលែកអត្ថបទនេះ