ឯកឧត្តម អ៊ុំ សុខ៖ អ.ន.ក.ឧត្តរមានជ័យទាំងអស់ត្រូវចុះដល់ខ្នងផ្ទះអតីតយុទ្ធជន និងនិវត្តជនដើម្បីដឹងសុខទុក្ខជួយដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា
20 កក្កដា 2026
ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ
បានអញ្ជើញ ជា អធិបតី ក្នុងពិធីបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ អ.ន.ក.ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធាន អ.ន.ក.ខេត្តកំពង់ធំ ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញខេត្តកំពង់ធំ ប្រមាណជាង ២៣០នាក់។
ប្រសាសន៍ក្នុងពិធីសំណេះសំណាល បើកវគ្គបណ្ដុះបណ្ដាលនាព្រឹកនេះ ឯកឧត្តម អ៊ុំ សុខ បានលើកឡើងថា ក្រោយពីពិធីមហាសន្និបាតបញ្ចូលនិវត្តជនជាសមាជិកភាពទៅក្នុងសមាគមតែមួយជាមួយអតីតយុទ្ធជន ទើបការងារលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗ មានការកែសម្រួលជាថ្មី និងកាងារសមាគមពង្រីកវិសាលភាពធំជាងមុន នៅតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្ត ទើបថ្នាក់ដឹកនាំសមាគមចាត់តាំងថ្នាក់ ដឹកនាំ ដែលជាមន្ត្រីជំនាញរបស់ អ.ន.ក.ថ្នាក់កណ្ដាល ចុះធ្វើបទបង្ហាញ និងបណ្តុះបណ្ដាលពីការងារសមាគម ជាមួយនឹង រចនាសម្ព័ន្ធថ្មី ជាពិសេសគឺបណ្តុះបណ្តាលពង្រឹងការងារដ្ឋបាល ពាក់ព័ន្ធការបញ្ចូលសមាជិកសមាគម និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ដើម្បីឱ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្ត បានយល់ច្បាស់ និងដើម្បីបម្រើកាងារសមាគម ជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អប្រសើរ ។
ឯកឧត្តម អ៊ុំ សុខ មានប្រសាសន៍ទៀតថា អ.ន. ក. តាមថ្នាក់នីមួយៗ ត្រូវគ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ អតីតយុទ្ធជន និងនិវត្តជន ទាំង៦,៧៤១នាក់ ក្នុងខេត្តកំពង់ធំ និងចុះជួបផ្ទាល់ដល់ខ្នងផ្ទះរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីភាពស្និទ្ធស្នាល ងាយស្រួលគ្រប់គ្រង ដឹងសុខទុក្ខ និងអនុវត្តកាងារជូនអតីតយុទ្ធជនកាត់តែរហ័ស និងប្រសិទ្ធភាព។
ឯកឧត្តមបានលើកឡើងទៀតថា គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ទាំងអស់ ត្រូវចុះស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើជាសៀវភៅប្រវត្តិរូបរបស់អតីតយុទ្ធជន និងនិវត្តជន សម្រាប់តម្កល់ទុកនៅថ្នាក់ឃុំសង្កាត់ចំនួន១ក្បាល, ថ្នាក់ក្រុង ស្រុក១ក្បាល, ថ្នាក់ខេត្ត១ក្បាល និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ថ្នាក់កណ្តាល ១ក្បាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិកនិងដឹងច្បាស់ពីតម្រូវការ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ សុខ បានបន្ថែមថាដើម្បីបំរើការងារសមាគម និងការយកចិត្តទុកដាក់ខ្ពស់លើអតីតយុទ្ធជន និងនិវត្តជន ក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក. ខេត្តកំពង់ធំ គ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវសិក្សាស្វែងយល់ការធ្វើបទបង្ហាញស្តីពីការងាររដ្ឋបាល នឹងការងារបេឡាមរណសង្រ្គោះរបស់គ្រូឧទ្ទេស ដែលមានបទពិសោធន៍យូរឆ្នាំ ទៅលើកាេងារ ប.ម.ស. និង ម.ជ.ជ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តការងារបស់សមាគមឱ្យកាន់តែល្អ និងកាងារបម្រើការងារជូនអតីតយុទ្ធជន និងនិវត្តជនកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវាលា៕
20 កក្កដា 2026
16 កក្កដា 2026
15 កក្កដា 2026