ឯកឧត្តម ឈៀ ស៊ីដារ៉ា អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលជូន អ.ន.ក.ខេត្តកកោះកុង
28 កក្កដា 2026
ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញ ជាអធិបតីក្នុងពិធីបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ឧត្តមសេនីយ៍ត្រី នូវ សំអុល ជាអនុប្រធានប្រចាំការ អ.ន.ក.ខេត្តព្រះសីហនុ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញខេត្តព្រះសីហនុ ចំនួនប្រមាណ ១០០នាក់ ។
ឯកឧត្តម ឈៀ ស៊ីដារ៉ា បានលើកឡើងថា ក្រោយពីបញ្ចូលអតីតយុទ្ធជន និងនិវត្តជន ទៅក្នុងសមាគមតែមួយទើបថ្នាក់ដឹកនាំលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗ មានការកែសម្រួលជាថ្មី និងវិសាលភាពកាងារនៅថ្នាក់មូលដ្ឋានកាន់តែធំជាងមុន នៅតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្ត ទើបថ្នាក់ដឹកនាំ អ. ន. ក. ថ្នាក់កណ្តាលសមាគមចាត់តាំងមន្ត្រីជំនាញរបស់ អ.ន.ក. ចុះធ្វើបទបង្ហាញ និងបណ្តុះបណ្ដាលពី រចនាសម្ព័ន្ធថ្មី ទៅលើកាងារពាក់ព័ន្ធការបញ្ចូលសមាជិកសមាគម ជាពិសេសគឺការពង្រឹងការងារដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ដើម្បីឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ លេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រះសីហនុ បានយល់ និងអនុវត្តន៍ការងារបានកាន់តែល្អ ដើម្បីបម្រើកាងារ ជូនអតីតយុទ្ធជន និងនិវត្តជន កាន់តែរហ័សនិងទាន់ពេវេលា។
ឯកឧត្តម បានជម្រុញអោយ អ. ន. ក. ថ្នាក់ខេត្តក្រុងស្រុក និង អ. ន. ក. ឃុំសង្កាត់ សិក្សារស្រាវជ្រាវ និងប្រមូលទិន្នន័យអោយបានជាក់លាក់ ពាក់ព័ន្ធជាមួយនិងអតីតយុទ្ធជន និងនិវត្តជន ដែលជាសមាជិក អ. ន. ក. មានជីវភាពក្រីក្រលំបាក ដើម្បីទទួលបានដីនិងផ្ទះ ពីសម្តេចតេជោ និងសម្តេចធិបតី។
ឯកឧត្តម ឈៀ ស៊ីដារ៉ា មានប្រសាសន៍ទៀតថា អ.ន. ក. តាមថ្នាក់នីមួយៗ ត្រូវចុះជួបផ្ទាល់ដល់ខ្នងផ្ទះរបស់សមាជិក គ្រប់ គ្រងស្ថិតិ បញ្ជីឈ្មោះ អតីតយុទ្ធជន និងនិវត្តជនទាំង ១,៩២៤នាក់ ក្នុងខេត្តព្រះសីហនុ ដើម្បីដឹងសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល ងាយស្រួលគ្រប់គ្រង និងត្រូវចុះស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើជាសៀវភៅប្រវត្តិរូបសម្រាប់តម្កល់ទុក នៅថ្នាក់ឃុំសង្កាត់ ថ្នាក់ក្រុងស្រុក ថ្នាក់ខេត្ត និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ថ្នាក់កណ្តាលដើម្បីដឹងច្បាស់ពីតម្រូវការ និងងាយស្រួលទំនាក់ ទំនងជាមួយសមាជិក។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឈៀ ស៊ីដារ៉ា បានបន្ថែមថា ក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក. ខេត្តព្រះសីហនុ គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវសិក្សាស្វែងយល់ពីការធ្វើបទបង្ហាញស្តីពីការងាររដ្ឋបាល នឹងការងារបេឡាមរណសង្រ្គោះ ដែលមានគ្រូឧទ្ទេស មានបទពិសោធន៍យូរឆ្នាំ ទៅលើកាងាររដ្ឋបាល និងបេឡាមរណៈសង្គ្រោះ ដើម្បីទទួលបានបទពិសោធ៍ និងចំណេះដឹងក្នុងការអនុវត្តកាងាររបស់សមាគម និងបម្រើការងារជូនអតីតយុទ្ធជន និងនិវត្តជន បានទាន់ពេលវេលា និងកាន់តែល្អប្រសើរ៕
28 កក្កដា 2026
27 កក្កដា 2026
23 កក្កដា 2026