ឯកឧត្តម ឈៀ ស៊ីដារ៉ា អញ្ជើញអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលជូន អ.ន.ក.ខេត្តព្រះសីហនុ
29 កក្កដា 2026
ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញ ជាអធិបតីក្នុងពិធីបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក.ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល លោក ទុយ ប៊ុនសេរីរ័ត្នមុនី ជាអនុប្រធានអ.ន.ក.ខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញខេត្តក្រចេះ ចំនួនប្រមាណ ១៤០នាក់ ។
ឯកឧត្តម អ៊ុំ សុខ បានលើកឡើងថា
កាលពីមុនយើងត្រូវមើលថែតែអតីតយុទ្ធជនទេ តែចាប់ពីពេលនេះ ត្រូវមើលថែនិងយកចិត្តទុកដាក់ទាំងអតីតយុទ្ធជន និងនិវត្តជន
ទើបថ្នាក់ដឹកនាំលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗ មានការកែសម្រួលជាថ្មី និងវិសាលភាពការងារនៅថ្នាក់មូលដ្ឋានកាន់តែធំជាងមុន នៅតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្ត ទើបថ្នាក់ដឹកនាំ អ. ន. ក. ថ្នាក់កណ្តាលសមាគមចាត់តាំងមន្ត្រីជំនាញរបស់ អ.ន.ក. ចុះធ្វើបទបង្ហាញ និងបណ្តុះបណ្ដាលពីរចនាសម្ព័ន្ធថ្មី ទៅលើការបំរើការងារជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសគឺការពង្រឹងការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ដើម្បីឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ លេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្តក្រចេះ បានយល់ និងអនុវត្តន៍ការងារបានកាន់តែល្អ កាន់តែរហ័សនិងទាន់ពេវេលា។
ឯកឧត្តម អ៊ុំ សុខ មានប្រសាសន៍ទៀតថា អ.ន. ក. តាមថ្នាក់នីមួយៗ ត្រូវចុះជួបផ្ទាល់ដល់ខ្នងផ្ទះរបស់សមាជិក គ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ អតីតយុទ្ធជន និងនិវត្តជនទាំង ២,៤៦៨នាក់ ក្នុងខេត្តក្រចេះ ដើម្បីដឹងសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល ងាយស្រួលគ្រប់គ្រង និងត្រូវចុះស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើជាសៀវភៅប្រវត្តិរូបសម្រាប់តម្កល់ទុក នៅថ្នាក់ឃុំសង្កាត់ ថ្នាក់ក្រុងស្រុក ថ្នាក់ខេត្ត និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ថ្នាក់កណ្តាលដើម្បីដឹងច្បាស់ពីតម្រូវការ និងងាយស្រួលទំនាក់ទំនងជាមួយសមាជិក។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ សុខ បានបន្ថែមថា ក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក. ខេត្តក្រចេះ គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវសិក្សាស្វែងយល់ពីការធ្វើបទបង្ហាញស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះ ដែលមានគ្រូឧទ្ទេស មានបទពិសោធន៍ច្រើនឆ្នាំ ទៅលើការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងក្នុងការអនុវត្តការងាររបស់សមាគម និងបម្រើការងារជូនអតីតយុទ្ធជន និងនិវត្តជន បានទាន់ពេលវេលា និងកាន់តែល្អប្រសើរ៕
29 កក្កដា 2026
28 កក្កដា 2026
27 កក្កដា 2026