សមាគម អ.ន.ក. បើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះ ជូន អ.ន.ក. វិស័យសុខាភិបាល

សមាគម អ.ន.ក. បើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះ ជូន អ.ន.ក. វិស័យសុខាភិបាល

28 តុលា 2026
1 នាទីអាន

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ គឹម ច័ន្ទសុលីណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ស្ថិតក្រោមអធិបតីភាព ឯកឧត្តមវរជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអ.ន.ក. វិស័យសុខាភិបាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. វិស័យសុខាភិបាល។
ការបើកវគ្គនាពេលនេះ គឺក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលការងារពាក់ព័ន្ធការបញ្ចូលសមាជិកភាពរបស់និវត្តជនវិស័យសុខាភិបាល ការទំនាក់ទំនងការងាររវាងគណៈកម្មាធិការ អ.ន.ក. វិស័យសុខាភិបាល ទៅនឹងគណៈកម្មាធិការ អ.ន.ក. រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងសាខា អ.ន.ក.ឃុំ-សង្កាត់ ក្នុងកិច្ចការគាំពារនិវត្តជនក្នុងវិស័យខ្លួនឱ្យបានកាន់តែប្រសើរ៕

ចែករំលែកអត្ថបទនេះ