ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
21 សីហា 2026
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានក្លាយជាប្រធានប្តូរវេន ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី២៦ ឆ្នាំ២០២៦ នៃមហាសន្និបាតអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន។
តាងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការទទួលជាប្រធានប្តូរវេន ដែលនេះជាមោទនភាព និងកិត្តិយសសម្រាប់សមាគម ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសសមាគម សូមប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ, បង្កើនចំណងសាមគ្គីភាព, មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូល៕
21 សីហា 2026
18 សីហា 2026
14 កក្កដា 2026