ឯកឧត្តម គន់ គីម អញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយសមាគមអតីតយុទ្ធជនវៀតណាម

ឯកឧត្តម គន់ គីម អញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយសមាគមអតីតយុទ្ធជនវៀតណាម

6 តុលា 2026
1 នាទីអាន

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង បេ ស៊ុនជឿង ប្រធានសមាគមអតីតយុទ្ធជនវៀតណាម បានអញ្ជើញអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការរវាងក្រុមការងារធុរកិច្ចរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមសហគ្រាសសហគ្រិនអតីតយុទ្ធជនវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការលើកទី៣៨ និងមហាសន្និបាតVECONAC លើកទី២៥៕

ចែករំលែកអត្ថបទនេះ