ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ទទួលប័ណ្ណកិត្តិយសថ្លែងអំណរគុណពីអគ្គលេខាធិការអាស៊ាន
27 វិច្ឆិកា 2026
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន VECONAC ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ជំនួបនេះផ្តោតលើការពង្រឹងទំនាក់ទំនងស្ថាប័ន ការបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ VECONAC និងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង សំដៅលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជនប្រមាណ៧លាននាក់ ក្នុងប្រទេសសមាជិកអាស៊ានទាំង១១៕
27 វិច្ឆិកា 2026
26 វិច្ឆិកា 2026
23 វិច្ឆិកា 2026