ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគរវាងអតីតយុទ្ធជនកម្ពុជា និងឥណ្ឌូណេស៊ី
26 វិច្ឆិកា 2026
នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អំឡុងទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានប្រគល់ប័ណ្ណកិត្តិយសថ្លែងអំណរគុណជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធាន VECONAC ឆ្នាំ២០២៦។
ការផ្តល់កិត្តិយសនេះ គឺជាការទទួលស្គាល់នូវភាពជាអ្នកដឹកនាំប្រកបដោយការលះបង់ ក្នុងការរៀបចំមហាសន្និបាត VECONAC លើកទី២៥ ប្រកបដោយជោគជ័យ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន ពង្រឹងសាមគ្គីភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង VECONAC។
នេះជាមោទនភាពមួយសម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើឆាកតំបន់ និងអន្តរជាតិ៕
26 វិច្ឆិកា 2026
24 វិច្ឆិកា 2026
23 វិច្ឆិកា 2026