អ.ន.ក.រាជធានីភ្នំពេញ នាំយកថវិកាឧបត្ថម្ភជូនសមាជិកចំនួន ១៥០នាក់តាមខ្នងផ្ទះ
18 ឧសភា 2026
លោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាមេបញ្ជាការសមរភូមិមុខទិសវរសេនាតូចលេខ៣៣៧ (ព្រំដែនកម្ពុជា-ថៃ) ជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាដែលមានជីវភាពលំបាក ចំនួន ២៣គ្រួសារ ក្នុងភូមិសាស្ត្រវរសេនាតូចលេខ៣៣៧ នៅតាមបន្ទាត់ព្រំដែនភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋមួយគ្រួសារទទួលអំណោយបានថវិកាចំនួន៥ម៉ឺនរៀល អង្ករចំនួន១បាវតូចស្មើចំនួន២០គីឡូក្រាម និងឃីតចំនួន១ឃីត៕
18 ឧសភា 2026
9 ឧសភា 2026
13 កុម្ភៈ 2026