ឯកឧត្តម ឈៀ ស៊ីដារ៉ា ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សារិត
26 កុម្ភៈ 2026
នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមបានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពក្នុងជន្មានយុ ៨៤ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ២និង៥០ នាទីព្រឹក ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ពិធីបុណ្យសព ឯកឧត្តម សំ សារិត និងបុណ្យទក្ខិណានុប្បទានគម្រប់ ៧ ថ្ងៃ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ២៦៣ ផ្លូវលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារិត នេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានសម្ដែងនូវការរំលែកមរណទុក្ខចំពោះ លោកជំទាវ ម៉ម គីមណៃ និងក្រុមគ្រួសារសព ដែលបានបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និងធនធានមនុស្សរបស់សង្គមជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលំឱនកាយ ឧទ្ទិសបូងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សារិត បានសោយសុខក្នុងសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លៀតឡើយ៕
26 កុម្ភៈ 2026
24 មករា 2026
19 មករា 2026