ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន
26 តុលា 2026
នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹកនាំក្រុមការងារ អ.ន.ក. ចូលរួមកិច្ចប្រជុំរបស់អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ចសម្រាប់ត្រៀមរៀបចំកម្មវិធីប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈជំនាញ អ.ន.ក.ពាក់ព័ន្ធ និងថ្នាក់ដឹកនាំ មន្ត្រីនាយកដ្ឋានជំនាញ។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើស្ថិតិរបស់សមាសភាពដែលនឹងត្រូវអញ្ជើញចូលរួមក្នុងកម្មវិធី ព្រមទាំងពិនិត្យ និងកែសម្រួលលើលិខិតអញ្ជើញ ប័ណ្ណសម្គាល់សមាជិក ការផលិត និងការបោះពុម្ភផ្សេងៗ ដើម្បីបម្រើឱ្យដំណើរការនៃការរៀបចំខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឲ្យប្រកបដោយជោគជ័យ៕
26 តុលា 2026
14 តុលា 2026
13 តុលា 2026