អ.ន.ក. ខេត្តសៀមរាបបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសមាគម
30 កញ្ញា 2026
នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាអនុប្រធានប្តូរវេន VECONAC ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងបែងចែកក្រុមការងារសម្រាប់ត្រៀមក្នុងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC លើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាលប្រជុំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក និងសមាជិការនៃគណៈកម្មការជំនាញពាក់ព័ន្ធរបស់លេខាធិការដ្ឋាន VECONAC៕