ឯកឧត្តម គន់ គីម អញ្ជើញត្រួតពិនិត្យសកម្មភាពក្រុមការងារជំនាញ ក្នុងការរៀបចំប្រព័ន្ធលូ និងស្តាបង្ហូរទឹកបញ្ជៀសការជន់លិច នៅភូមិតាកឹងបៃតង
14 កក្កដា 2026
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានអ.ន.ក.ខេត្តកោះកុង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(១២ ឧសភា ឆ្នាំ២០២៦) ដែលមានការចូលរួម អនុប្រធាន និងសមាជិក គណៈកម្មាធិការ អ.ន.ក. ខេត្ត ថ្នាក់ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំសង្កាត់ ចំនួន ៣១៤នាក់ ក្នុងនោះសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តចំនួន១៧០នាក់ ។
ក្នុងឱកាសនេះដែរ លោកជំទាវ ប្រធាន បាននាំយកអំណោយ ដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជួបសួរសុខទុក្ខ និង សំណេះសំណាលបងប្អូនអតីតយុទ្ធជន ចំនួន ១៧០នាក់ ក្នុងម្នាក់ៗទទួលថវិកា ចំនួន ៨០,០០០៛ អង្ករ ចំនួន ២៥គីឡូក្រាម និងឃីតចំនួន១ឃីត៕
14 កក្កដា 2026
6 កក្កដា 2026
30 មិថុនា 2026