ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធនិម្មិត

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធនិម្មិត

20 មិថុនា 2026
1 នាទីអាន

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គីម សុផារុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC-CAMBODIA 2026 បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មការការងារ សហព័ន្ធអតីតយុទ្ធជន បណ្ដាប្រទេសអាស៊ាន VECONAC លើកទី៧ ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំខាងលើមានការចូលរួមពីប្រធានគណៈប្រតិភូបណ្តាប្រទេសជាសមាជិកទាំង១០ប្រទេស និងប្រធានក្រុមការងារបច្ចេកទេស VECONAC-CAMBODIA 2026 តាមប្រព័ន្ធវីដេអូអនឡាញ ( Video Conference) នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងនាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (C.V.P.) និងជាលេខាធិការដ្ឋាន VECONAC 2026 ឯកឧត្តម គីម សុផារុន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រធានគណៈប្រតិភូ និងប្រតិភូទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសនៃកិច្ចប្រជុំគណៈកម្មការការងារលើកទី៧ (WCM)។

គោលបំណងនៃកិច្ចប្រជុំបច្ចេកទេសនេះគឺដើម្បីពិនិត្យឯកសារសំខាន់ៗ រួមទាំងរបៀបវារៈបណ្តោះអាសន្ន កម្មវិធី និងសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មការការងារលើកទី ៧ (WCM) កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨ (EBM) និងកិច្ចប្រជុំមហាសន្និបាតលើកទី ២៥ (GA) នាពេលខាងមុខ៕

ចែករំលែកអត្ថបទនេះ