ឯកឧត្តម ថុង ណារុង អញ្ជើញនាំយកថវិកា និងចូលរួមគោរពវិញ្ញាណក្ខន្ធសពសមាជិក អ.ន.ក.ខេត្តកោះកុង
19 តុលា 2026
នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណប្រតិភូចូលរួមរំលែកមករណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡុង តៃ ត្រូវជាម្តាយក្មេក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី និងគណៈប្រតិភូ សូមចូលរួមសម្តែងងក្តីវិយោគដ៏សែនក្រៀមក្រំជាមួយ ឯកឧត្តម និងក្រុមគ្រួសារ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដល់ដួងវិញ្ញាណក្ខន្ធសពបានទៅសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
19 តុលា 2026
19 តុលា 2026
24 កញ្ញា 2026