ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
21 សីហា 2026
ដោយសារកត្តាអាកាសធាតុ និងភ្លៀងបន្តធ្លាក់តាមបណ្តាខេត្តនានា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពក្រុមការងារជំនាញ ក្នុងការរៀបចំប្រព័ន្ធលូ និងស្តាបង្ហូរទឹកឱ្យមានលក្ខណៈប្រសើរ ដើម្បីបញ្ជៀសការជន់លិចដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម គន់ គីម បានជំរុញក្រុមការងារឱ្យប្រើប្រាស់គ្រឿងចក្រ ដោយកាយពង្រីកប្រឡាយឱ្យធំជាងមុន និងធ្វើយ៉ាងឱ្យតាមផ្លូវខាងមុខខ្នងផ្ទះបណ្តោះអាសន្នប្រជាពលរដ្ឋភៀសសឹកមានលូគ្រប់គ្រាន់។
បន្ថែមលើពីនេះ ឯកឧត្តម គន់ គីម លើកឡើងថា ភូមិតាកឹងបៃតង ត្រូវបានក្រសួង-ស្ថាប័ន និងកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប សហការយ៉ាងជិតស្និទ្ធ ក្នុងការចុះអន្តរាគមន៍ជួយដោះស្រាយបញ្ហារំដោះទឹកភ្លៀងដែលកំពុងប៉ះពាល់តាមបណ្តារាជធានី-ខេត្ត៕
21 សីហា 2026
18 សីហា 2026
6 កក្កដា 2026