ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន
16 សីហា 2026
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គោរពវិញ្ញាណក្ខន្ធសព ម្តាយបង្កើតរបស់ ឯកឧត្តម នៃ គន្ធ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
តាងនាម ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្នុងវេលាប្រកបដោយក្តីវិយោគដ៏សែនសោកសង្រេងជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួម រំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំជាមួយ ឯកឧត្តម អនុប្រធាន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ដ៏ធំធេងនូវម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ ចៅទួត និង ក្រុមគ្រួសារប៉ុណ្ណោះទេ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គឹម សាន បានខិតខំតស៊ូចិញ្ចឹមបីចាច់ថែរក្សា អប់រំទូន្មាន ប្រៀនប្រដៅកូនប្រុស កូនស្រី និងចៅៗរហូតក្លាយជាបញ្ញាវ័ន្ត និងធនធានមនុស្សដ៏មានតម្លៃក្នុងការ ចូលរួមចំណែក បម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕