ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ អ.ន.ក.ខេត្តបន្ទាយមានជ័យ

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ អ.ន.ក.ខេត្តបន្ទាយមានជ័យ

21 សីហា 2026
1 នាទីអាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តបន្ទាយមានជ័យ។

ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រួមមាន លោក ឃ្លោក នួយ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត, លោក ហ៉ឹល រ៉ាយ៉ា ជាអនុប្រធាន អ.ន.ក.ខេត្ត និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជាអនុប្រធាន អ.ន.ក.ខេត្ត៕

ចែករំលែកអត្ថបទនេះ