ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ អ.ន.ក.ខេត្តមណ្ឌលគិរី

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ អ.ន.ក.ខេត្តមណ្ឌលគិរី

9 សីហា 2026
1 នាទីអាន

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី។

នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី, ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត ជាអនុប្រធាន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមខេត្ត និង ឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគមខេត្ត៕

ចែករំលែកអត្ថបទនេះ