ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន
26 តុលា 2026
នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ នៅសាលប្រជុំទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំ និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យទាំង១៧ ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិកគណៈអចិន្រ្តៃយ៍សមាគម និងសមាជិក សមាជិកា ជាច្រើនរូបផងដែរ៕
26 តុលា 2026
14 តុលា 2026
13 តុលា 2026