ឯកឧត្តម មាស សាវ៉ន អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារ និងការធ្វើតេស្តសាកល្បងដំណើរការកិច្ចប្រជុំ VECONAC 

ឯកឧត្តម មាស សាវ៉ន អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារ និងការធ្វើតេស្តសាកល្បងដំណើរការកិច្ចប្រជុំ VECONAC 

24 កញ្ញា 2026
1 នាទីអាន

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាអគ្គលេខាធិការ VECONAC ប្តូរវេន ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងការធ្វើតេស្តសាកល្បងលើដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨ និងកិច្ចប្រជុំមហាសន្និបាតលើកទី២៥ VECONAC-2026 នៅសាលប្រជុំទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លោក លោកស្រីជាសមាជិក សមាជិកា នៃគណៈកម្មការជំនាញពាក់ព័ន្ធទាំងអស់៕

ចែករំលែកអត្ថបទនេះ