សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស និងផ្ដល់ដល់សិស្សជាង១,២០០អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
17 មិថុនា 2026
នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉ែន សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ព្រមទាំងបានជម្រាបពីគម្រោងបន្តលើកកម្ពស់ជីវភាពរបស់បងប្អូនតាមរយៈរបរកសិកម្មចិញ្ចឹមគោយកសាច់។
បន្ទាប់ពីការជួបសំណេះសំណាល ឯកឧត្តមអនុប្រធានសមាគមបានដឹកនាំអតីតយុទ្ធជន និងនិវត្តជន ចំនួន ២០គ្រួសារ ទៅទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ស្ថិតនៅភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យពួកគាត់បានឈ្វេងយល់ពីបច្ចេកទេសចិញ្ចឹមគោយកសាច់ដែលជាពូជគោប្រាមម៉ាន់របស់អាមេរិក។ ឯកឧត្តមបន្តថា ប្រសិនបើបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចាប់អារម្មណ៍របរចិញ្ចឹមគោនេះ ក្នុងនាមសមាគមនឹងធ្វើការសហការជាមួយកសិដ្ឋានចិញ្ចឹមគោដើម្បីផ្ដល់ពូជគោជូនបងប្អូនចិញ្ចឹមតាមគ្រួសារនីមួយ ក្នុងរូបភាពធ្វើយ៉ាងណាដើម្បីផ្ដល់ផលប្រយោជន៍ខ្ពស់ជូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីជួយស្ដារជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕
17 មិថុនា 2026
5 មិថុនា 2026
5 មិថុនា 2026