ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន

16 សីហា 2026
1 នាទីអាន

នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ សមាជិកក្រុមសមាជិកប្រចាំភូមិភាគទី៦ នៃព្រឹទ្ធសភា នីតិកាលទី៥។

ក្នុងវេលាប្រកបដោយក្តីវិយោគដ៏សែនសោកសង្រេងជាទីបំផុតនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំជាមួយ លោកជំទាវ ហាក់ គា ត្រូវជាភរិយា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ ចៅទួត និង ក្រុមគ្រួសារ។

ក្នុងនាម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានចាត់ទុក មរណភាពរបស់ ឯកឧត្តម ទឹម ផន គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី តស៊ូបំពេញការងារ យ៉ាងសកម្មជូនស្ថាប័នព្រឹទ្ធសភា ប្រកបដោយវិជ្ជាជីវៈ ឆន្ទៈ និងមនសិការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

ចែករំលែកអត្ថបទនេះ