ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន
26 តុលា 2026
នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹកនាំកិច្ចប្រជុំណែនាំពីភារកិច្ច និងរៀបចំផែនការការងារស្នូលរបស់គណៈជំនាញ ដើម្បីជំរុញការងារឃោសនា អប់រំ និងផ្សព្វផ្សាយ ពីសមាភាពការណ៍ប្រទេសជាតិ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងសកម្មភាពនានា ដែលពាក់ព័ន្ធនឹងវិស័យអតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែសកម្ម និងទូលំទូលាយបន្ថែមទៀត និងជាពិសេសជំរុញការងារផ្សព្វផ្សាយជាមួយបណ្ដាអង្គភាពសារព័ត៌មានជាតិ និងបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនទៀត។
កិច្ចប្រជុំនេះធ្វើឡើងនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីលោកជំទាវ ចេន សុភានាថ ប្រធានក្រុមការងារព័ត៌មានរបស់សមាគម និងជាអនុប្រធានប្រចាំការនៃគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ, លោក ស៊ិន សុផល អនុប្រធានគណៈឃោសនា អប់រំ និងផ្សព្វផ្សាយ, លោកស្រី ឱរ លក្ខិណា អគ្គនាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK), តំណាងលោក ថាច់ ផាន់ណារ៉ុង អគ្គនាយករងនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), ព្រមទាំងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត៕
26 តុលា 2026
14 តុលា 2026
13 តុលា 2026