ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន
26 តុលា 2026
នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នឹងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ សមាគម ស្តីពីការរៀបចំក្រុមការងារចុះធ្វេីបច្ចុប្បន្នភាព ស្ថិតិបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជននៅមូលដ្ឋាន ដែលបានដាក់ពាក្យស្នេីរសុំចូលជាសមាជិក។
កិច្ចប្រជុំនេះ ធ្វេីឡេីងនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ជាមួយសមាគម ក្នុងការចុះតាមមូលដ្ឋានស្រង់ស្ថិតិបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត ដែលកំពុងគ្រប់គ្រង់ និងបន្តពង្រឹងលេីការគ្រប់គ្រងឱ្យបានល្អប្រសេីរ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារ បន្តចុះស្រង់ទិន្នន័យជាក់ស្តែងច្បាស់លាស់នៅតាមមូលដ្ឋានខ្នងផ្ទះ ដែលមូលដ្ឋានគ្រឹះ ក្នុងការជួយឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចរៀបចំគោលនយោបាយឧបត្ថម្ភគាំពារជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យចំគោលដៅប្រកបដោយតម្លាភាព និងទាន់ពេលវេលា ព្រមទាំងត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មេឃុំ/ចៅសង្កាត់ ដើម្បីធានាថាការត្រួតពិនិត្យមិនមានទិន្នន័យស្ទួនឡើយ៕
26 តុលា 2026
14 តុលា 2026
13 តុលា 2026