ឯកឧត្តម អ៊ុំ រាត្រី ណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋាន ក្រុង-ស្រុក​ទាំងអស់ ត្រូវធ្វេីបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន ឱ្យបាន​ច្បាស់លាស់

ឯកឧត្តម អ៊ុំ រាត្រី ណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋាន ក្រុង-ស្រុក​ទាំងអស់ ត្រូវធ្វេីបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន ឱ្យបាន​ច្បាស់លាស់

2 កក្កដា 2026
1 នាទីអាន

«ក្រុមការងារលេខាធិការដ្ឋាន ក្រុង-ស្រុក ទាំងអស់ ត្រូវរួមសហការគ្នាជាមួយ និងមូលដ្ឋានក្នុងការស្រង់ស្ថិតិទិន្នន័យ ធ្វេីបច្ចុប្បន្នភាពអតីតយុទ្ធជន និង និវត្តជននៅក្នុងមូលដ្ឋានរបស់ខ្លួនដោយត្រូវការបែងចែកឱ្យបានច្បាស់លាស់ រវាងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើរបាយការណ៍មកលេខាធិការដ្ឋាន នៃ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ធ្វើការស្រង់ ទិន្ន័យ ត្រួតពិនិត្យ និងវាយតម្លៃ» នេះជាការលើកឡើង របស់ឯកឧត្តម អ៊ុំ រាត្រី ប្រធាន អ.ន.ក. ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងកម្មពិធីប្រកាសសមាសភាព ក្រុមការងារជំនាញរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្នាក់ការ សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្ត ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្តបន្ទាយមានជ័យ មានប្រសាសន៍បន្ថែមថា រាល់ការដាក់ពាក្យស្នើសុំរបស់អតីតយុទ្ធជន និង​និវត្តជន ត្រូវធ្វេីការត្រួតពិនិត្យ វាយតម្លៃឱ្យបានច្បាស់លាស់ត្រឹមត្រូវលេី​ពាក្យស្នេីសុំ និងត្រូវចុះពិនិត្យជាក់ស្តែង ថាតេីពួកគាត់ត្រឹមតាមលក្ខខណ្ឌ របស់សមាគមដែរ ឬអត់ ពួកគាត់ទាំងនោះ ពិតជាមានស្ថានភាពជីវភាព លំបាកពិតប្រាកដមែនឬយ៉ាងណា បើពិនិត្យឃើញថាត្រឹមត្រូវហើយ សូម​ក្រុមការងារគ្រប់ជំនាញទាំងអស់ត្រូវធ្វេីការរៀបចំ និងផ្តល់ជូនតាមពាក្យស្នេីសុំឱ្យបានល្អ និងទាន់ពេលវេលាជូនពួកគាត់។

បច្ចុប្បន្ននេះអតីតយុទ្ធជនដែល អ.ន.ក. ខេត្តបន្ទាយមានជ័យ កំពុងគ្រប់គ្រងសរុបមានចំនួន ៦,៧៥៧នាក់ អ្នកនៅក្នុងបន្ទុកចំនួន ៨,៥៧៤នាក់ គ្រួសារជនពលី ចំនួន ១,២៧០នាក់, គ្រួសារជនមរណ: ចំនួន ៦៧០នាក់, និវត្តជន ចំនួន ២,៦៧២នាក់, ជនបាត់បង់ចំនួន ៣៨នាក់ , ជនពិការចំនួន ២,១០៧នាក់។ ចូលជាសមាជិក មានចំនួន ៥,៥៥២នាក់ ក្នុងនោះ គ្រួសារជនពលី ចំនួន ៧០៤នាក់, គ្រួសារជនមរណ: ចំនួន ១៣៣នាក់, និវត្តជនចំនួន ២,៥៩៩នាក់, ជនបាត់បង់សមត្ថភាពចំនួន ៣៨នាក់, ជនពិការ ចំនួន ២,០៧៨នាក់។ ចំពោះអតីតមន្រ្តីរាជការស៊ីវិល កំពុងគ្រប់គ្រងបច្ចុប្បន្ន សរុបចំនួន ២,២០៨នាក់ ក្នុងនិវត្តជនមានចំនួន ១,៧៤៦នាក់, ជនបាត់បង់ សមត្ថភាព ចំនួន ១៩នាក់, និងអ្នកនៅក្នុងបន្ទុក ចំនួន ៤៤៣នាក់៕

ចែករំលែកអត្ថបទនេះ