ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
21 សីហា 2026
ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងសហការី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
នាឱកាសនេះ ឯកឧត្តម គន់ គីម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ដែលបានឆ្លៀតពេលដ៏មមាញឹកជួបជាមួយថ្នាក់ដឹកនាំរបស់ អ.ន.ក និងក្រុមការងារ ក្នុងការផ្តល់ទស្សនកិច្ចនៅស្នាក់ការកណ្តាលរបស់អគ្គលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាកាតា៕
21 សីហា 2026
18 សីហា 2026
14 កក្កដា 2026